top of page
កម្មវិធីសិក្សារបស់សាលាវេស្ទើនអន្តរជាតិ
សាលាវេស្ទើនអន្តរជាតិផ្ដល់ជូនកម្មវិធីសិក្សាចំណេះទូទៅចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ សិក្សាជាភាសាអង់គ្លេស និងសិស្សអាចប្តូរម៉ោងសិក្សាតាមសាលារដ្ឋបាន សម្រាប់ថ្នាក់សិក្សា១ពេល។ សម្រាប់សិស្សសិក្សាពេញ១ថ្ងៃ កម្មវិធីសិក្សាជាភាសាអគ្លេសស្របតាមកម្មវិធីសិក្សាប្រទេសអាមេរិក និងសិក្សាជាភាសាខ្មែរស្របតាមកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា។ សញ្ញាបត្រចេញដោយ ក្រសួងអប់រំយុវជននិងកីឡា ហើយសាលាវេស្ទើនអន្តរជាតិដែរអាចបន្តការសិក្សាបានទាំងក្នុង និងក្រៅប្រទេស។ សាលាក៏មានកម្មវិធីសិក្សាបន្ថែមនៅពេលវិស្សមកាលដើម្បីបំប៉នសិស្សជាប់ឡើងថ្នាក់រៀនធ្លាក់។ សាលាវេស្ទើនអន្តរជាតិមានការសហការជាមួយដៃគូនានានៅក្រៅប្រទេស ក្នុងការបញ្ចូនសិស្សទៅសិក្សានៅក្រៅ ដូចជាសហរដ្ឋអាមេរិកជាដើម។